https://karanganbungacilacap.com/https://17slotgacor.com/https://masakannusantara2024.blogspot.com/https://chord2024.com/https://www.kompasko.com/

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន  មិនមែនជារបស់រដ្ឋនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ!  ប្រើគ្រឿងញៀនគឺបំផ្លាញអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ   

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះពិនិត្យការគ្របបណ្ដប់សេវាទូរគមនាគមន៍នៅខេត្តមួយចំនួន

02/18/2018

ក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះពិនិត្យទីតាំងភូមិសាស្ត្រ ដើម្បីវាស់ស្ទង់ និងប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការគ្របដណ្តប់សេវាទូរគមនាគមន៍នៅខេត្តមួយចំនួន រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ មីនា ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ។

បេសកកម្មនេះ ដឹកនាំដោយលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ហៅកាត់ថា(ក.ម.ក.ស.ទ.) ដោយនឹងធ្វើដំណើរទៅកាន់ជាចំណុចអាទិភាពមួយចំនួនដូចជា កំពង់ចាម ក្រចេះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង ព្រះវិហារ សៀមរាប ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ។

ដំណើរបេសកកម្មនេះគឺធ្វើឡើងតាមរយៈការប្រជុំសម្រេចរបស់ ក.ម.ក.ស.ទ. លើកទី៤ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដោយបានអនុម័តយកតំបន់មួយចំនួនសម្រាប់អនុវត្តគម្រោងសាកល្បងរបស់កម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ឆ្នាំ២០១៧ ជាអាទិ៍៖ ១-ស្រុកទឹកផុសនិងស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ។ ២-ស្រុកស្អាង ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាលនៃខេត្តកណ្តាល ។ ៣-ស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ ។ ៤-ស្រុកថ្មបាំង (តំបន់អារ៉ែង) នៃខេត្តកោះកុង ។

ជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេសរបស់មូលនិធិកាតព្វកិច្ចសេវាសកល ក៏ធ្លាប់បានចុះវាស់ស្ទង់ និងប្រមូលទិន្នន័យហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ និងការគ្របដណ្តប់សេវាទូរគមនាគមន៍នៅតាមតំបន់ខាងលើនេះផងដែរ។

តាមរយៈមូលនិធិនេះ ការតភ្ជាប់បណ្តាញទូរគមនាគមន៍ នឹងត្រូវបានគ្រប់ដណ្តប់ទូទាំងប្រទេសនាពេលខាងមុខ ដោយហេតុថាមូលនិធិនេះនឹងជួយជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍កសាងបណ្តាញទូរគមនាគមន៍នៅតំបន់ជនបទ បើទោះបីជាតំបន់នោះមានដង់ស៊ីតេប្រជាជនទាបក៏ដោយ ។

គួរបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវបង់វិភាគទានចំនួន២%នៃចំណូលដុលរបស់ខ្លួនមកមូលនិធិកាតព្វកិច្ចសេវាសកលជារៀងរាល់ឆ្នាំ ។

កម្មវត្ថុនៃការប្រើប្រាស់មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍មានដូចជា ៖

១- កសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សម្រាប់អុីនធើរណេតល្បឿនលឿននៅតាមតំបន់អាទិភាព ។

២-ផ្តល់ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទំនើប និងល្បឿនលឿននៅតំបន់អាទិភាពប្រកបដោយសុវត្ថិភាព និងសន្តិសុខ ។

៣-ជំរុញការកាត់បន្ថយគម្លាតឌីជីថល ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ។

៤-ផ្តល់សេវាគ្រាអាសន្ន ទូទាំងប្រទេសដោយឥតគិតថ្លៃ ៕