https://karanganbungacilacap.com/https://17slotgacor.com/https://masakannusantara2024.blogspot.com/https://chord2024.com/https://www.kompasko.com/

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន  មិនមែនជារបស់រដ្ឋនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ!  ប្រើគ្រឿងញៀនគឺបំផ្លាញអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ   

ព័ត៌មានទូទៅអំពីមូលនិធិ ក.ស.ទ. ឬ USOF

         មូលនិធិ ក.ស.ទ. ឬហៅពេញថា មូលនិធិនៃកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ គឺជាមូលនិធិ ដែលបង្កើតឡើងដោយច្បាប់ស្តីពីទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីជំរុញការកាត់បន្ថយគម្លាតឌីជីថល ក្នុងការចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ កម្មវត្ថុនៃការប្រើប្រាស់មូលនិធិ ក.ស.ទ. មានជាអាទិ៍ ដូចខាងក្រោម៖

         ក) កសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍

               សម្រាប់អ៊ិនធឺណិតល្បឿនលឿនជាអាទិភាពទៅ៖

        - រដ្ឋបាលថ្នាក់ក្រោមជាតិ

        - តំបន់ជនបទ

        - តំបន់ដែលប្រជាជនមានចំណូលទាបជាងប្រាក់ឈ្នួលអប្បរមាដែលត្រូវបានធានាសម្រាប់កម្មករនិយោជិត

        - គ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឥតគិតថ្លៃ

        - គ្រឹះស្ថានស្រាវជ្រាវសាធារណៈឬគ្រឹះស្ថានស្រាវជ្រាវឥតគិតថ្លៃ

        - បណ្ណាល័យជាតិ បណ្ណាល័យរាជធានី-ខេត្ត ឬបណ្ណាល័យឥតគិតថ្លៃ

        - មន្ទីរពេទ្យសាធារណៈឬមន្ទីរពេទ្យឥតគិតថ្លៃ ឬ

        - មណ្ឌលសុខភាពសាធារណៈឬមណ្ឌលសុខភាពឥតគិតថ្លៃ។

         ខ) ផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទំនើបនិងល្បឿនលឿន

              នៅតំបន់អាទិភាពដែលបានកំណត់ក្នុងចំណុច (ក) នៃមាត្រានេះ ប្រកបដោយសុវត្ថិភាពនិងសន្តិសុខ

         គ) ផ្តល់សេវាគ្រាអាសន្នទូទាំងប្រទេសដោយឥតគិតថ្លៃ

         ឃ) ចំណាយរដ្ឋបាល និង

         ង) កម្មវត្ថុផ្សេងទៀតដែលកំណត់ដោយ ក.ម.ក.ស.ទ.។

មូលនិធិ ក.ស.ទ. នេះ ស្ថិតក្រោមការគ្រប់គ្រង ការចាត់ចែងនិងការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដែលត្រូវបានតែងតាំងដោយសេចក្តីសម្រេចលេខ៦៧ សសរ. ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ “ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍”។

         ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. មានសមាសភាព ៧រូប ដែលមានរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាប្រធាន, រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ០១រូប ជាអនុប្រធានទី០១, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុប្រធាទី០២, អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ ០១រូប ជាសមាជិកអចន្រៃ្តយ៍, អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ០១រូប ជាសមាជិក, ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ០១រូប ជាសមាជិក, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ ០១រូប ជាសមាជិក។ ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. មានការប្រជុំប្រចាំត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញ តាមគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ឬតាមការស្នើសុំពីសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ចំនួន ២/៣ (ពីរភាគបី)។

          ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. មានភារកិច្ចដូចតទៅ៖

                - គ្រប់គ្រងនិងចាត់ចែងមូលនិធិ ក.ស.ទ.

                - លើកកម្ពស់និងជំរុញការអនុវត្ត ក.ស.ទ. ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

                - ពិនិត្យនិងអនុម័តកម្មវិធី ក.ស.ទ.

                - ពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព ក.ស.ទ.

                - ពិនិត្យនិងអនុម័តលើផែនការនិងយន្តការអនុវត្តកម្មវិធី ក.ស.ទ. ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង 

                - ពិនិត្យនិងអនុម័តលើយន្តការទូទាត់គម្រោងអនុវត្តកម្មវិធី ក.ស.ទ.

                - តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ក.ស.ទ.

                - រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព ក.ស.ទ.

                   ជូនរាជរដ្ឋាភិបាល

                - ផ្តល់យោបល់ជូនរាជរដ្ឋាភិបាលអំពីវិភាគទានពីប្រតិបត្តិករទូរគមនាគមន៍ដែលត្រូវចូលរួមក្នុងមូលនិធិ ក.ស.ទ.

                - ធ្វើជាតំណាងស្របច្បាប់របស់មូលនិធិ ក.ស.ទ. ក្នុងទំនាក់ទំនងជាមួយក្រសួង ស្ថាប័នរដ្ឋឬឯកជន

                - ពិនិត្យនិងអនុម័តការផ្តល់ ការបន្ត ការផ្អាក ការផ្ទេរ ឬការបញ្ឈប់គម្រោងអនុវត្តកម្មវិធី ក.ស.ទ.

                - ពិនិត្យនិងអនុម័តថវិកាសម្រាប់គម្រោងអនុវត្តកម្មវិធី ក.ស.ទ.

                - ពិនិត្យនិងអនុម័តថវិកាប្រចាំឆ្នាំរបស់មូលនិធិ ក.ស.ទ. និង

 

ព័ត៌មានទូទៅអំពី លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.

          លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១១អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពី “ការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍” ។

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ជាសេនាធិការរបស់ ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.។ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ត្រូវដឹកនាំដោយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. និងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។   

          លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. មានតួនាទីនិងភារកិច្ច ដូចខាងក្រោម   

                 ១. ពិនិត្យ សិក្សា ស្រាវជ្រាវ និងវិភាគលើស្ថានភាពនៃការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីរៀបចំ

                     សមិទ្ធិលទ្ធភាពខាងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុនៃកម្មវិធី ក.ស.ទ.

                 ២. រៀបចំកម្មវិធី ក.ស.ទ. ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ៣. រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព ក.ស.ទ. ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បី

                      ពិនិត្យនិងសម្រេច

                 ៤. រៀបចំផែនការនិងយន្តការអនុវត្តកម្មវិធី ក.ស.ទ. ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ជូន ក្រុមប្រឹក្សា

                     ភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ៥. រៀបចំយន្តការទូទាត់គម្រោងអនុវត្តកម្មវិធី ក.ស.ទ. ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យ

                     និងសម្រេច

                 ៦. រៀបចំ និងសម្របសម្រួលការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តកម្មវិធី ក.ស.ទ.

                     ជូនក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.

                 ៧. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងអនុវត្តកម្មវិធី ក.ស.ទ. តាមការណែនាំរបស់ក្រុម

                     ប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.

                 ៨. រៀបចំ និងសម្របសម្រួលការបន្ត ការផ្អាក ការផ្ទេរ ឬការបញ្ឈប់គម្រោងអនុវត្តកម្មវិធី ក.ស.ទ. ជូនក្រុម

                     ប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ៩. រៀបចំថវិកាសម្រាប់អនុវត្តកម្មវិធី ក.ស.ទ. ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ១០. រៀបចំថវិកាប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.

                      ដើម្បីពិនិត្យនិងសម្រេច

                 ១១. ប្រមូល និងផ្ទៀងផ្ទាត់ការបង់វិភាគទានរបស់ប្រតិបត្តិករទូរគមនាគមន៍ចូលមូលនិធិ ក.ស.ទ.

                 ១២. ពិនិត្យ ផ្ទៀងផ្ទាត់ ទូទាត់ និងផាត់ទាត់ការប្រើប្រាស់មូលនិធិ ក.ស.ទ.

                 ១៣. រៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំស្តីពីការអនុវត្ត ក.ស.ទ. ជូនក្រុម

                       ប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ១៤. តាមដានលំហូរធនធាននៃមូលនិធិ ក.ស.ទ. ដែលបានមកពីប្រភពផ្សេងៗទាំងក្នុងនិងក្រៅប្រទេស

                 ១៥. រៀបចំផែនការចំណូលនិងចំណាយជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ដើម្បីពិនិត្យនិងសម្រេច

                 ១៦. រាយការណ៍អំពីវឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិ ក.ស.ទ. និងស្នើសុំ ក្រុមប្រឹក្សាភិបាលមូលនិធិ

                        ក.ស.ទ.ចាត់វិធានការនានាចំពោះបុគ្គលទទួលបានគម្រោងអនុវត្តកម្មវិធី ក.ស.ទ. ដែលមិនអនុវត្ត

                        ឬអនុវត្តមិនពេញលេញនូវ ក.ស.ទ.

                 ១៧. ផ្សព្វផ្សាយផែនការអនុវត្តកម្មវិធី ក.ស.ទ.

                 ១៨. រៀបចំ សម្របសម្រួល និងធ្វើកំណត់ហេតុរាល់កិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ.

                 ១៩. សម្របសម្រួលការងាររដ្ឋបាលទូទៅនិងគ្រប់គ្រងថែរក្សាមូលនិធិ ក.ស.ទ.

                 ២០. គ្រប់គ្រងបុគ្គលិកនិងមន្ត្រីទទួលបន្ទុកសម្របសម្រួលការងាររដ្ឋបាលនិងគ្រប់គ្រងមូលនិធិ ក.ស.ទ.

                 ២១. រាយការណ៍និងផ្តល់យោបល់ជូន ក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់

                        គ្រងមូលនិធិ ក.ស.ទ. និង

                 ២២. តួនាទីនិងភារកិច្ចផ្សេងទៀតដែលក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ប្រគល់ជូន។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ប.ទ.។