https://karanganbungacilacap.com/https://17slotgacor.com/https://masakannusantara2024.blogspot.com/https://chord2024.com/https://www.kompasko.com/

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន  មិនមែនជារបស់រដ្ឋនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ!  ប្រើគ្រឿងញៀនគឺបំផ្លាញអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ   

ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៣

11/29/2018

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៣ គឺ
១.ការជ្រើសរើសធនាគារដើម្បីបើកគណនីរបស់មូលនិធិ
២.ផែនការការងារ និងផែនការហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានឆ្នាំ២០១៧
៣.ការផ្ដល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីនៃលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ និងការងារពាក់ព័ន្ធផ្សេងទៀត៕